Creation Details
Prompt: “សម្លេងរន្ទះបាញ់គ្រហឹមពេញផ្ទៃមេឃទីក្រុងឡុងដ៍ ហាក់ដូចជាកំពុងជួយយំស្រែកជំនួសភាពអយុត្តិធម៌ដែល Julian (Bottom) កំពុងជួបប្រទះ។ តំណក់ភ្លៀងដ៏ត្រជាក់ស្រិបធ្លាក់មកប៉ះនឹងផ្ទៃមុខស្លេកស្លាំងរបស់គេ ដែលពេលនេះកំពុងដេកដួលលើផ្លូវក្បែរមាត់ទន្លេ Thames។
ក្នុងដៃរបស់ Julian កំពុងក្តាប់កញ្ចប់ឯកសារដែលសើមជោកដោយទឹកភ្លៀង និងឈាមពណ៌ក្រហមឆ្អៅ។ ខ្យល់ដង្ហើមរបស់គេកាន់តែខ្សោយទៅៗ ខណៈដែលកែវភ្នែកស្រអាប់សម្លឹងមើលទៅស្រមោលបុរសម្នាក់ដែលកំពុងដើរចេញទៅយ៉ាងរហ័ស។ នោះគឺ Arthur បុរសដែលគេធ្លាប់ស្រឡាញ់ស្ទើរលេប តែពេលនេះគឺជាអ្នកដែលកាន់កាំបិតចាក់ទម្លុះបេះដូងរបស់គេ។
សកម្មភាពមុនពេលកើតហេតុ៖រលឹងហើយ
កាលពីមួយម៉ោងមុន Julian បានកាន់ឯកសារចម្លងដែលជាភស្តុតាងនៃការលួចស្នាដៃ ទៅជួប Arthur នៅអាគារចាស់មួយ។
"Arthur! ហេតុអ្វីបានជាបងធ្វើបែបនេះ? ស្នាដៃទាំងនេះខ្ញុំចំណាយពេលជិតមួយឆ្នាំដើម្បីរចនាវាឡើង តែបងបែរជាលួចយកទៅលក់ឱ្យក្រុមហ៊ុនអាហារូបករណ៍ Thorne Group ក្នុងនាមជាឈ្មោះបងទៅវិញ?" Julian សួរទាំងទឹកភ្នែករហាម។
Arthur មិនត្រឹមតែមិនមានអារម្មណ៍ខុសឡើយ គេថែមទាំងសើចចំអកទាំងមុខមាំ៖
"Julian ឯងវាឆោតពេកហើយ! មនុស្សដូចឯងមានត្រឹមតែទេពកោសល្យ តែគ្មានអំណាចការពារខ្លួនឯងទេ។ បើឯងមិនស្លាប់ទេ ជីវិត និងអនាគតរបស់បងនឹងត្រូវរលាយ!"
ភ្លាមនោះ Arthur បានស្ទុះមកទាញកាំបិតចិតបន្លែពីក្នុងហោប៉ៅ រួចចាក់ចូលត្រង់ដើមទ្រូងខាងឆ្វេងរបស់ Julian យ៉ាងសាហាវ។ Julian ស្រឡាំងកាំង គេមិននឹកស្មានថាដៃដែលធ្លាប់អង្អែលក្បាលគេយ៉ាងថ្នម បែរជាដៃដែលសម្លាប់គេយ៉ាងព្រៃផ្សៃបែបនេះ។ Arthur រុញរាងកាយ Julian ឱ្យដួលទៅលើដី រួចដណ្តើមយកឯកសារភស្តុតាងរត់គេចខ្លួនបាត់ទៅ ចោលឱ្យ Julian ដេកដកដង្ហើមចង្រិតតែម្នាក់ឯង។
ការចុះកិច្ចសន្យា៖
នៅពេលដែលស្មារតីរបស់ Julian ហៀបនឹងរលត់សូន្យ ភាពងងឹតដែលនៅជុំវិញខ្លួនស្រាប់តែប្រែជាពណ៌ស្វាយដិត។ ពេលវេលាហាក់ដូចជាឈប់ដើរ តំណក់ភ្លៀងដែលធ្លាក់មកក៏ផ្អាកនៅកណ្តាលអាកាស។
"តើអ្នកចង់សងសឹកទេ?" សម្លេងដ៏គ្រលួច និងមានអំណាចម្យ៉ាងបន្លឺឡើងពីគ្រប់ទិសទី។
Julian ក្តាប់ដៃដែលនៅសល់កម្លាំងតិចតួចបំផុត គេខ្សឹបក្នុងចិត្តទាំងឈឺចាប់៖ "ចង់... ខ្ញុំចង់ឱ្យពួកវា... ឈឺចាប់ជាងខ្ញុំរាប់ពាន់ដង..."
"ចុះកិច្ចសន្យាជាមួយយើង... រាងកាយ និងព្រលឹងរបស់អ្នក នឹងក្លាយជាកម្មសិទ្ធិរបស់ម្ចាស់បំណុល។"
Julian បិទភ្នែកយល់ព្រមទាំងមិនរេរ៉េ។ មួយរំពេចនោះ ពន្លឺពណ៌ស្វាយបានចាំងភ្នែកគេយ៉ាងខ្លាំង រហូតដល់បាត់បង់ស្មារតីទាំងស្រុង។
ការរស់ឡើងវិញ៖
"ហ្អាស!"
Julian ស្ទុះងើបអង្គុយយ៉ាងលឿន បាតដៃរបស់គេស្ទាបទៅលើដើមទ្រូងខាងឆ្វេង។ គ្មានឈាម គ្មានមុខរបួស! គេងាកមើលជុំវិញខ្លួន... វាគឺជាបន្ទប់គេងចាស់របស់គេកាលពី ៥ ឆ្នាំមុន។ ក្លិនក្រអូបនៃផ្កាឡាវែនឌ័រ និងពន្លឺថ្ងៃនាពេលព្រឹកធ្វើឱ្យគេដឹងថា នេះមិនមែនជាសុបិនឡើយ។
គេប្រញាប់ស្ទុះទៅមើលកញ្ចក់។ រូបរាងក្មេងខ្ចី ស្បែកសម៉ដ្ត និងកែវភ្នែកដែលមិនទាន់រងការឈឺចាប់ បានត្រលប់មកវិញហើយ។ ប៉ុន្តែអ្វីដែលប្លែក គឺនៅលើកញ្ចឹងកខាងក្រោយរបស់គេ មានស្នាមសាក់រូប "ផ្កាយប្រាំជ្រុង" តូចមួយពណ៌ក្រហមដូចឈាម។
ការជួបគ្នាជាលើកដំបូង៖
ស្របពេលនោះ សម្លេងឡានស៊េរីទំនើបបានឈប់នៅមុខផ្ទះ។ Julian ដើរទៅបើកបង្អួចសម្លឹងមើល។ បុរសម្នាក់ដែលមានកម្ពស់ខ្ពស់ស្រឡះ ស្លៀកឈុតអាវធំពណ៌ខ្មៅកាត់យ៉ាងប្រណីត បានដើរចុះពីឡាន។ គេគឺ Dominic (Top)។
Dominic ងើបមុខឡើងសម្លឹងចំមក Julian។ កែវភ្នែកពណ៌ប្រផេះត្រជាក់ស្រុករបស់គេ ធ្វើឱ្យ Julian ញ័រដើមទ្រូង។ Dominic លើកដៃម្ខាងឡើង រួចបង្ហាញចិញ្ចៀនដែលមានសញ្ញាដូចគ្នានឹងស្នាមសាក់លើករបស់ Julian។
"Julian Vance... ដល់ពេលដែលត្រូវសងបំណុលហើយ
”
Art Style: Korean Digital
Color Mode: Full Color
Panels: 2
Created: